
Khmer: Books-in-Brief: Rethinking Muslim Women and the Veil: Challenging Historical & Modern Stereotypes តម្រូវការដើម្បីប្រឈមនឹងគំរូអវិជ្ជមានអំពីការលើកឡើងថា ហ៊ីហ្ជាប ឬស្បៃគ្របមុខគឺជាការគៀបសង្កត់គឺស្ថិតក្នុងភាពបន្ទាន់។ វាមាននៅក្នុងគំនិតរបស់មនុស្សជាច្រើននិងមានការជជែកពិភាក្សាថាតើត្រូវទទូល ឬមិនត្រូវ ទទូលហ៊ីហ្ជាបគឺកាន់តែក្តៅឡើង នៅតាមប្រព័ន្ធផ្សព្វផ្សាយ ពោលការលាបពណ៍លើហ៊ីហ្ជាបគឺស្មើនឹងន័យថាវាជាការដើរថយក្រោយរបស់អ្នកមូស្លីម និងជាភាពភាពព្រៃផ្សៃរបស់អ៊ីស្លាម។ ស្នាដៃនេះផ្តោតលើទិដ្ឋភាពវប្បធម៌លោកខាងលិចដ៏ពេញនិយម ដែលចោទប្រកាន់ថាស្បៃមុខឬហ៊ីហ្ជាប វាគឺជាការគៀបសង្កត់សម្រាប់ស្ត្រីមូស្លីម និង គូសបញ្ជាក់គំរូមូលដ្ឋាននៃអំណាចនៅពីក្រោយរូបភាពស្បៃគ្របមុខ ឬហ៊ីហ្ជាបនេះ។ ពិនិត្យឫសគល់របស់វាគឺចេញពីអាណានិគមលោកខាងលិចពីគំរូអវិជ្ជមាននេះ និងវាត្រូវបានធ្វើដោយជោគជ័យក្នុងការប្រឈមមុខនឹង ទឡ្ហីករណ៍របស់ពួកអ្នកស្ត្រីនិយម ពួកសេរីនិយមដូចជា Mernissi ដែលបានអះអាងថាពីវប្បធម៌នៃស្បៃមុខ ឬ ហ៊ីហ្ជាបដែលលើកឡើងពោលក្នុងន័យថាការទទូលហ៊ីហ្ជាបគឺជាការដកខ្លួនចេញពីភាពស្រស់ស្អាត និង"ឧត្តមគតិ"ឬភាពចង់បានរបស់ស្ត្រី។ Shaykh Hamza Yusuf Hanson ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានហ្សៃតូណា ស្បៃមុខ ឬហ៊ីហ្ជាបគឺជាចំណុចមួយនៅក្នុងសេចក្តីបង្រៀនរបស់អ៊ីស្លាមបច្ចុប្បន្ន។ អត្ថបទគួរឱ្យចាប់អារម្មណ៍ជាច្រើនត្រូវបានសរសេររៀបរៀងឡើង ប៉ុន្តែវាតិចដែលជាស្នាដៃមកពីខាងស្ត្រី។ សៀវភៅនេះត្រូវតែអានសម្រាប់អ្នកដែលចូលរួមក្នុងក្នុងទស្សនទាននៃទិដ្ឋភាពសង្គមមូស្លីមបច្ចុប្បន្ន ទាំងនៅលោកខាងកើត ឬលោកខាងលិច។ សៀវភៅរបស់លោកបណ្ឌិត Bullock សមនឹងទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះវាប្រឈមមុខនៃចំណោទបញ្ហាទៅនឹងការសន្មត់អាក្រក់គិតទុករួចជាស្រេច ដែលចាក់ឫសយ៉ាងជ្រៅបំផុត ដែលយើងឃើញមាននៅលោកខាងលិចមានអំពីស្បៃគ្របមុខ ឬហ៊ីហ្ជាប និងអត្ថន័យខ្លឹមសាររបស់វា។ Julian Bond នាយកវេទិការគ្រីស្ទាននិងមូស្លីម នេះគឺជាសៀវភៅសង្ខេបមានរយ:ពេលខ្លីជាងសៀវភៅដែលបានបោះពុម្ពផ្សាយលើកដំបូង។ ទស្សនៈរបស់អ្នកនិពន្ធគឺអំពីស្ត្រី 'លោកខាងលិច' ដែលមានការយល់ច្រឡំអំពី 'ស្បៃមុខ ឬហ៊ីហ្ជាប' ដែលបន្ទាប់មកពោលអ្នក និពន្ធសៀវភៅនេះបានចាប់ផ្តើមទទូលហ៊ីហ្ជាប នៅពេលដែលលោកស្រីបានផ្លាស់ប្តូរក្លាយជាអ្នកមូស្លីម។ វាជាអំណាយដ៏ស្រស់ស្រាយ សរសេរបានល្អ ប្រកបដោយភាពស្មោះត្រង់ និងគួរឱ្យចាប់អារម្មណ៍។ មិនមានការយកចិត្តទុកដាក់ឬផ្តោតខ្លាំងពេកលើបញ្ហា អ្នកនិពន្ធពិតជាបាន ស្តាប់បទពិសោធន៍របស់ស្ត្រីមូស្លីមអំពីការទទូល ហ៊ីហ្ជាប និងអនុញ្ញាតឱ្យពួកគេនិយាយតាមសំដីពោលការយល់ឃើញរបស់ពួកគេផ្ទាល់។ ខ្ញុំសង្ឃឹមថាសៀវភៅនេះនឹងផ្តល់ជូននូវព័ត៌មានការស្វែងយល់ដល់មិត្តអ្នកអានថ្មីៗ ដើម្បីឱ្យពួកគេឆ្លុះបញ្ចាំងសម្រាប់ខ្លួនគេលើបញ្ហានេះ។ Until now the bulk of the literature about the veil has been written by outsiders who do not themselves veil. This literature often assumes a condescending tone about veiled women, assuming that they are making uninformed decisions choices about veiling makes them subservient to a patriarchal culture and religion. “Rethinking Muslim Women and the Veil” offers an alternative viewpoint, based on the thoughts and experiences of Muslim women themselves. This is the first time a clear and concise book-length argument has been made for the compatibility between veiling and modernity. Katherine Bullock uncovers positive aspects of the veil that are frequently not perceived by outsiders. “Rethinking Muslim Women and the Veil” looks at the colonial roots of the negative Western stereotype of the veil. It presents interviews with Muslim women to discover their thoughts and experiences with the veil in Canada. The book also offers a positive theory of veiling. The author argues that in consumer capitalist cultures, women can find wearing the veil a liberation from the stifling beauty game that promotes unsafe and unhealthy ideal body images for women. This book also includes an extensive bibliography on topics related to Muslim women and the veil. Katherine Bullock បញ្ចប់ថ្នាក់បណ្ឌិតរបស់លោកស្រីក្នុងជំនាញវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យតូរ៉ុនតូក្នុងឆ្នាំ១៩៩៩។ លោកស្រីបានបង្រៀន និងធ្វើជាសាស្ត្រាចារ្យនៅរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុង តូរ៉ុនតូ ស្តីពីអរិយធម៌ និងនយោបាយអ៊ីស្លាម។ ការងារភាគច្រើនបំផុតរបស់លោកស្រីគឺនៅសាកលវិទ្យាល័យ តូរ៉ុនតូ ដែលជាកន្លែងដែលនាងបានបង្រៀនវគ្គមួយ ដែលមានប្រធានបទឈ្មោះថា "នយោបាយនៃសាសនា អ៊ីស្លាម"តាំងពី ឆ្នាំ២០០២។ បច្ចុប្បន្នលោកស្រីគឺជាប្រធានវិទ្យាស្ថានTessellateដែលជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់ចំណេញ និងស្ថាប័នក្រុមហ៊ុនបោះពុម្ពដែលទើបបានបានបង្កើតឡើងថ្មីផងដែរ។លោកស្រីជានិពន្ធនាយកនៃ American Journal of Islamic Social (AJISS) ពីឆ្នាំ ២០០៣-២០០៨ និងជាអនុប្រធាននៃសមាគមអ្នកវិទ្យាសាស្ត្រសង្គម មូស្លីម (អាមេរិកខាងជើង) ពីឆ្នាំ២០០៦-២០០៩។ ស្នាដៃនៃការបោះពុម្ពផ្សាយរបស់លោកស្រីរួមមានៈ សកម្មជនស្ត្រីមូស្លីមនៅអាមេរិកខាងជើង៖ ការនិយាយសម្រាប់ខ្លួនយើង និងការគិតឡើងវិញអំពីស្ត្រីមូស្លីម និងស្បៃគ្របមុខ: ការប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងសម័យទំនើប ដែលត្រូវបានបកប្រែជាភាសាបារាំង និងភាសាទួរគី។ លោកស្រីជាសកម្មជនសហគមន៍ និងជាគ្រូបង្រៀនជាទៀងទាត់សម្រាប់ទាំងក្រុមអ្នកមូស្លីម និងមិនមែនមូស្លីម។ លោកស្រីមានដើមកំណើតមកពីប្រទេសអូស្ត្រាលី និងបានរស់នៅក្នុងប្រទេសកាណាដាជាមួយស្វាមី និងកូនៗ។ លោកស្រីបានទទួលយកអ៊ីស្លាមនៅឆ្នាំ១៩៩៤។ is an alumna of the University of Toronto, where she earned her doctorate in Political Science in 1999. It was during her doctoral studies that she embraced Islam. Her Ph.D. dissertation was on “Politics on the Veil” and she has spoken on this, and other topics relevant to Muslim women, to academic and church circles in Canada, the USA and Australia, and now lives in California with her husband and son. (2007).
Paperback: 979-8-89193-400-9 / Price: $4.95 eBook: 979-8-89193-401-6 / Open Access Size: 6x9 inches Pages: 35 Year of Publication: 2025